អបអរសាទរ ភាពយន្តខ្មែរ រឿងចាស់កំព្រា ទទួលបានពានរង្វាន់ Best Feature Film (ភាពយន្តឆ្នើម) នៅសហរដ្ឋអាមេរិក!

19 កញ្ញា 2026
អបអរសាទរ ភាពយន្តខ្មែរ រឿងចាស់កំព្រា ទទួលបានពានរង្វាន់ Best Feature Film (ភាពយន្តឆ្នើម) នៅសហរដ្ឋអាមេរិក!

ភាពយន្តខ្មែរ រឿងចាស់កំព្រា (The Old Man) បានទទួល ពានរង្វាន់ Best Feature Film (ភាពយន្តឆ្នើម) ក្នុងកម្មវិធីមហោស្រពភាពយន្ត Cambodia Town Film Festival លើកទី១២ ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ 2026 នៅទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

photo_2026-09-19 13.47.37.jpeg

ជាមួយគ្នានេះ ក៏សូមចូលរួមអបអរសាទរដល់ភាពយន្តមកពីបណ្ដាប្រទេសផ្សេងៗ ដែលទទួលបានពានរង្វាន់នៅក្នុងកម្មវិធីនេះ រួមមាន ភាពយន្ត “Homecoming Waves” ទទួលបានពានរង្វាន់ Best Short Narrative Film, ភាពយន្ត “Broken Courage” ទទួលបានពានរង្វាន់ Best Feature Documentary, និងភាពយន្ត “Next Up: Lin Sun” ទទួលបានពានរង្វាន់ Best Short Documentary។

photo_2026-09-19 13.47.23.jpeg

ក្រៅពីទទួលបានពានរង្វាន់នៅសហរដ្ឋអាមេរិកនេះ​ ភាពយន្តខ្មែរ រឿងចាស់កំព្រា (The Old Man) ក៏ត្រូវបានជ្រើសរើសជាផ្លូវការសម្រាប់បេក្ខភាពប្រកួត និងចូលរួមចាក់បញ្ចាំងក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិមួយចំនួនផងដែរ​ រួមមាន៖ 

-កម្មវិធីមហោស្រពភាពយន្តអន្តរជាតិ Kota Kinabalu International Film Festival ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ 2026 នៅទីក្រុង កូតា គីណាបាលូ ប្រទេសម៉ាឡេស៊ី។

-កម្មវិធីមហោស្រពភាពយន្តអន្តរជាតិ Lowell Asian American Film Festival លើកទី៥ ដែលនឹងរៀបចំឡើងនៅទីក្រុង ឡូវែល រដ្ឋម៉ាស្សាឈូស៊ែត និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​ ១៥ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៦។

-កម្មវិធីមហោស្រពភាពយន្តអន្តរជាតិ Asian Film Festival Barcelona លើកទី១៤ ដែលនឹងរៀបចំឡើងនៅ ប្រទេសអេស្ប៉ាញ និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​ ២២ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៦។

IMG_7042.PNG

គួរបញ្ជាក់ផងដែរថា ភាពយន្តខ្មែររឿងចាស់កំព្រា ដែលដឹកនាំសម្ដែងដោយ លោក ចាប សោមចន្ទរិទ្ធ និពន្ធដោយ លោក សាយ វាចា និងផលិតដោយផលិតកម្ម LD Entertainment Co.,LTD. មួយនេះ ក៏ធ្លាប់បានទទួលពានរង្វាន់ភាពយន្តឆ្នើ​ម ពានរង្វាន់ភាពយន្តដែលទទួលបានប្រាក់ចំណូលខ្ពស់ ពានរង្វាន់អត្ថបទភាពយន្តឆ្នើម ពានរង្វាន់អ្នកដឹកនាំរឿងដំបូងឆ្នើម និងពានរង្វាន់តារាសម្ដែងប្រុសឆ្នើម ពីកម្មវិធី Legend Awards 2026 Legend 15th Anniversary រួចមកហើយ។

photo_2026-09-19 13.47.29.jpeg

Video Popup